The Cambodia Daily
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ចាត់ទុកការចាប់ផ្សឹកព្រះភិក្ខុ ជា វុទ្ធី ថាជាការគំរាមកំហែងដល់វិស័យព្រះពុទ្ធសាសនា និងជាការរំលោភសេរីភាពបញ្ចេញមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញយ៉ាងកំរោល។ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ មេសា នេះថា លោកមានការឈឺចាប់ និងសោកស្តាយជាខ្លាំងចំពោះករណីដែលមន្ទីរធម្មការ និងសមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ផ្សឹកព្រះភិក្ខុ ជា វុទ្ធី ដែលជាសកម្មជនសង្ឃខេត្តបាត់ដំបង ដ៏សកម្ម ទាំងរាល់រឿងកិច្ចការងារសង្គមជាតិ និងបញ្ហាព្រំដែន។ មេបក្សក្រៅរដ្ឋាភិបាលរូបនេះ អំពាវនាវឱ្យអង្គការសិទ្ធិមនុស្សទាំងឡាយជួយតាមដានករណីព្រះភិក្ខុ ជា វុទ្ធី ឱ្យបានដិតដល់ ព្រោះព្រះអង្គគឺជាសង្ឃសកម្មក្នុងការបញ្ចេញមតិអំពីបញ្ហាសង្គមអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ព្រះភិក្ខុ ជា វុទ្ធី ជាព្រះសង្ឃដែលគង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលជាង ១០នាក់ ឃាត់ព្រះកាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ។ ព្រះសង្ឃមួយចំនួនដែលស្ថិតនៅក្នុងហេតុការណ៍នេះ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញព្រះនាម នៅថ្ងៃទី១ មេសា នេះថា មន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង […] The post មេបក្សជំនាន់ថ្មីចាត់ទុកការចាប់ផ្សឹកព្រះភិក្ខុ ជា វុទ្ធី ថាជាការរំលោភបំពានសិទ្ធិសាសនា និងសិទ្ធិសេរីភាពបញ្ចេញមតិ appeared first on The Cambodia Daily Khmer .
Go to News Site