Collector
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី «Online Scam » | Collector
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី «Online Scam »
Nokorwat News

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី «Online Scam »

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានសម្រេចចេញដីកាចំនួន១៨ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន១៨នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ យោងតាមដីកាចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦  ក្រុមជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ។ តាមបញ្ញត្តិជនត្រូវចោទអាចត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។ ក្នុងចំណោមជនត្រូវចោទទាំង ១៨នាក់ មានជនជាតិ ចិនចំនួន ១៤នាក់ ម៉ាឡេស៊ី ០២ នាក់  មីយ៉ាន់ម៉ា ០១នាក់ និងខ្មែរ ០១នាក់ ដែលភាគច្រើនស្នាក់នៅ និងធ្វើការក្នុងសណ្ឋាគារជីនបៀនមេនឌូ ស្ថិតនៅ ផ្លូវលេខ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីដែលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។   ជនត្រូវចោទទាំងនោះត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំពោះជនត្រូវចោទជាបុរស និងនៅមណ្ឌលអប់រំកែប្រែទី២ ...

Go to News Site