Nokorwat News
ខេត្តក្រចេះ ៖ ក្នុងឱកាសពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះរាមានុបាល ឌន ស៊ីដន ឡើងជាព្រះគ្រូវិសុទ្ធិមេធា ព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយ និងឡើងជាព្រះគ្រូអនុគណស្រុកស្នួល លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ បានថ្លែងថា ៖ ខ្ញុំព្រះករុណា ខ្ញុំ បានជួបជាមួយព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ អ៊ុំពូមីង បងប្អូន និងក្មួយៗក្នុងខេត្តក្រចេះ ។ លោកលើកឡើងថា ៖ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ គុណធម៌ និងការថែរក្សាអត្តសញ្ញាណជាតិ។ ក្រោយឆ្លងកាត់ការបំផ្លាញ និងលុបបំបាត់ស្ទើរទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតនៅកម្ពុជាបានងើបឡើងវិញ ក្រោមម្លប់នៃសន្តិភាព និងសុខដុមនីយកម្មសាសនា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការពង្រឹងសន្តិភាព ស្ថិរភាព និងសាមគ្គីភាពជាតិ។ ការរីកចម្រើននៃវត្តអារាម និងសាសនាដទៃទៀត ក្នុងពេលបច្ចុប្បន្ន បានឆ្លុះបញ្ចាំងនូវការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ សាសនា និងសង្គម។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរចំពោះការអភិវឌ្ឍថ្មីៗ ក្នុងខេត្តក្រចេះ រួមទាំងជោគជ័យនៃការរៀបចំបុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង ...
Go to News Site