Nokorwat News
ខេត្តបន្ទាយមានជ័យ:ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ សមត្ថកិច្ចបន្តថាៈកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ មួន រាត្រី ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកលក់គ្រឿងសំអាង រស់នៅភូមិគោកលាប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១៧និង ៣៨នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅចំណុចហាងលក់គ្រឿងសំអាងយីហោ ចែដាផ្សាធំមានជ័យ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីទទួលបានបានពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជាវ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនជនសង្ស័យមា្នក់ឈ្មោះ ខេន មករា (ម៉ី ម៉ី) អាយុ១៧ឆ្នាំ ភេទប្រុស (ខ្ទើយ) រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ...
Go to News Site