Collector
អ្នក​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា | Collector
អ្នក​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា
The Cambodia Daily

អ្នក​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា

ក្រុម​ជនរងគ្រោះ​ដែល​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ ព្រមាន​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៦ នេះ ដើម្បី​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អន្តរាគមន៍​ពន្លឿន​យុត្តិធម៌​ដល់​ជនរងគ្រោះ ក្រោយពី​យុត្តិធម៌​របស់​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កប់​ចោល​ជាង ២​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ពួកគេ​ជួប​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។ លោក អៀ សុផល ជា​ជនរងគ្រោះ​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន The Cambodia daily ថា ក្រុម​ជនរងគ្រោះ​គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា នេះ ដើម្បី​ឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា យក​មក​សង​ក្រុម​ជនរងគ្រោះ​វិញ។ លោក​ត្អូញត្អែរ​ថា មក​ទល់​ពេលនេះ លោក​កំពុង​ជួប​វិបត្តិ​ជីវភាព​ធ្ងន់ធ្ងរ ក្រោយ​ចាញ់បោក​អតីត​ឧកញ៉ា​រូប​នេះ​ជិត ២​ម៉ឺន​ដុល្លារ ដែល​ជា​លុយ​ខ្ចី​ពី​ធនាគារ ហើយ​ក្នុង​មួយ​ខែ លោក​ត្រូវ​បង់​សង​ទៅ​ធនាគារ​ជិត ៣០០​ដុល្លារ។ លោក អៀ សុផល អះអាង​ថា បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​ចំណាកស្រុក​ទៅ​ថៃ ទាំង​ប្រថុយប្រថាន ដើម្បី​រក​លុយ​ដោះ​បំណុល​ធនាគារ ដោយ​ភាគី​ធនាគារ​បាន​ព្រមាន​ថា​នឹង​ប្រើ​វិធានការ​ច្បាប់ ប្រសិនបើ​លោក​មិន​មាន​លទ្ធភាព​សង​ត្រឡប់​ទៅ​ធនាគារ​វិញ​បាន​ទេ​នោះ។ ជាមួយ​គ្នា​នេះ ជនរងគ្រោះ​ម្នាក់​ទៀត អ្នកស្រី […] The post អ្នក​ចាញ់បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា ជិត ៦​ពាន់​នាក់ គ្រោង​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ចុង​ខែ​មេសា appeared first on The Cambodia Daily Khmer .

Go to News Site