The Cambodia Daily
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក ដោយចាប់ផ្ដើមដំបូង លោកថ្លែងអំពីជ័យជម្នះមហាអស្ចារ្យនៅក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់។ លោក ត្រាំ បានបញ្ជាក់ថា ក្នុងរយៈពេល ៤សប្ដាហ៍មកនេះ កងកម្លាំងរបស់សហរដ្ឋអាមេរិក បានទទួលជ័យជម្នះយ៉ាងពិតប្រាកដ និងមហាអស្ចារ្យនៅលើសមរភូមិ ជាជ័យជម្នះមួយដែលមនុស្សមួយចំនួនមិនធ្លាប់បានឃើញពីមុនមក។ លោក ត្រាំ បន្ថែមថា កងទ័ពជើងទឹក និងកងទ័ពអាកាសរបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញ រីឯមេដឹកនាំរបស់អ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ហើយទីបញ្ជាការ និងការគ្រប់គ្រងរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ បើតាមលោក ត្រាំ សមត្ថភាពបាញ់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ជាមួយនឹងការថ្លែងដូចនេះ លោក ត្រាំ នៅតែបន្តគំរាមថា សហរដ្ឋអាមេរិកនឹងវាយប្រហារយ៉ាងខ្លាំងក្លាបំផុតទៅលើអ៊ីរ៉ង់ ក្នុងពេល ២ ទៅ ៣សប្ដាហ៍ខាងមុខ គឺវាយប្រហារឱ្យអ៊ីរ៉ង់ អស់គ្មានសល់អ្វីទេ។ លោក ត្រាំ ព្រមានដូចនេះថា «យើងនឹងវាយអ៊ីរ៉ង់ ឱ្យខ្លាំងក្លាបំផុតក្នុងពេល ២ ទៅ […] The post លោក ត្រាំ អួតពីជ័យជម្នះមហាអស្ចារ្យក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលមេដឹកនាំអាមេរិកមុនៗមិនអាចធ្វើបាន appeared first on The Cambodia Daily Khmer .
Go to News Site