Nokorwat News
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា ៖ នៅថ្ងៃទី២៤ ០៣ ២៦ ម៉ែរក្សាបានមកធ្វើកិច្ចសន្យា បញ្ឈប់ឡាយរឿងប្ដី ២ នាក់នៅជាមួយគាត់ ដែល ធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ នៅស្នងការរាធានីម្ដងហើយ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា ៖ តែពេលនេះម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺ ដើម្បី រក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សេចក្ដីថ្លៃថ្នូរ សង្គមជាតិ ) ៕ ដោយ ៖ សិលា
Go to News Site