Collector
ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមមានបុរសម្នាក់យកដបទឹកសុទ្ធវា ..;យទៅលើនារីម្នាក់ ដែលកំពុងថតឃ្លីបវីដេអូ នៅចំណុចលើវិថីថ្មើរជើងចតុមុខ (Walk Street) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ | Collector
ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមមានបុរសម្នាក់យកដបទឹកសុទ្ធវា ..;យទៅលើនារីម្នាក់ ដែលកំពុងថតឃ្លីបវីដេអូ នៅចំណុចលើវិថីថ្មើរជើងចតុមុខ (Walk Street) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
Nokorwat News

ក្រោយពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមមានបុរសម្នាក់យកដបទឹកសុទ្ធវា ..;យទៅលើនារីម្នាក់ ដែលកំពុងថតឃ្លីបវីដេអូ នៅចំណុចលើវិថីថ្មើរជើងចតុមុខ (Walk Street) កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ភ្នំពេញៈ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនបង្កបាន។ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦  សមត្ថកិច្ចក៏បានអញ្ជើញស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ។ ប៉ុន្តែដោយខាងភាគីស្រ្តីរងគ្រោះមានការអធ្យាស្រ័យ យោគយល់ដោយមិនប្តឹងជនបង្កនោះទេ ដោយយោងជនបង្កទទួលសារភាពកំហុស និងសុំការអធ្យាស្រ័យពីស្រ្តីរងគ្រោះ និងសំណូមពរសមត្ថកិច្ចបញ្ចប់រឿង។ ជាមួយគ្នានេះជនបង្កបានទទួលស្គាល់នូវកំហុសឆ្គង និងបានធ្វើវីដេអូសុំទោសស្រ្តីរងគ្រោះជាសាធារណៈនូវទង្វើមិនគប្បី ដែលជាសកម្មភាពបំពាន ឬហិ ..;ង្សាទៅលើស្រ្តីរងគ្រោះ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំបុរសជាជនបង្ក និងឱ្យធ្វើកិច្ចសន្យាមិនប្តឹងប្តល់គ្នា ក្រោយមកសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងពីរត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

Go to News Site