Collector
លោក Guterres អំពាវនាវឱ្យបញ្ចប់ជម្លោះជាបន្ទាន់ | Collector
លោក Guterres អំពាវនាវឱ្យបញ្ចប់ជម្លោះជាបន្ទាន់
Nokorwat News

លោក Guterres អំពាវនាវឱ្យបញ្ចប់ជម្លោះជាបន្ទាន់

អន្តរជាតិ ៖ នៅថ្ងៃទី២ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានធ្វើសន្និសីទសារព័ត៌មានស្តីពីការអូសបន្លាយនៃការប៉ះទង្គិចរវាង​សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់នៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើប្រទេសជិតខាង។ លោក Guterres បានថ្លែងថា ជម្លោះនេះត្រូវតែដោះស្រាយដោយសន្តិវិធី ហើយត្រូវគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជាសមាជិកទាំងអស់។លោកកំពុងរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគី ហើយក៏បានចាត់បញ្ជូនបេសកជនឱ្យទៅកាន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផងដែរ៕ ប្រភព ៖ (CCFR)

Go to News Site