Collector
លោករដ្ឋមន្ត្រី ហេង សួរ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI | Collector
លោករដ្ឋមន្ត្រី ហេង សួរ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI
Nokorwat News

លោករដ្ឋមន្ត្រី ហេង សួរ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI

ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីការអនុវត្តធនធានមនុស្ស ក្នុងយុគសម័យ AI (Reimagining HR Practices in the Age of AI)» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើទីផ្សារកម្លាំងការងារ និងប្រតិបត្តិការអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាកត្តាយុទ្ធសាស្ត្រស្នូលសម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននាពេលអនាគត។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានវិនិយោគ ១០០លានដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិបណ្តុះបណ្តាលជំនាញ (SDF) សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយផ្ទាល់សម្រាប់ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស។ ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យបាននូវកម្លាំងពលកម្មដែលមានសមត្ថភាព និងភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃឧស្សាហកម្មដែលកំពុងវិវត្តឥតឈប់ឈរ ក្រសួងបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងគោលដៅផ្គត់ផ្គង់ដល់វិនិយោគិននូវកម្លាំងពលកម្មវ័យក្មេងដែលមានថាមពល និងសក្ដានុពលស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ...

Go to News Site