Collector
លោក កើត រិទ្ធ ៖ ម្ចាស់ទីតាំងជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តការឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ | Collector
លោក កើត រិទ្ធ ៖ ម្ចាស់ទីតាំងជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តការឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ
Nokorwat News

លោក កើត រិទ្ធ ៖ ម្ចាស់ទីតាំងជួលមិនផ្សំគំនិត ជាមួយអ្នកប្រព្រឹត្តការឆបោកតាមបច្ចេកវិទ្យា នឹងមិនមានទោសទេ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា បើម្ចាស់ទីតាំងជួលទាំងឡាយណាដែលមិនផ្សំគំនិតជាមួយជនល្មើស ជាអ្នកប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ នឹងមិនមានទោសទណ្ឌនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មានប្រសាសន៍ថា បើម្ចាស់ទីតាំង ឬម្ចាស់ផ្ទះដែលជួលផ្ទះឱ្យអ្នកផ្សេងដោយមិនដឹងថាគេយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ម្ចាស់ផ្ទះនឹងមិនមានបទល្មើស និងមិនរឹបអូសនោះទេ ។ ប៉ុន្តែក្នុងករណីមានការស៊ុគ្រលំគ្នា នឹងមានទោសទៅតាមផ្លូវច្បាប់ជាធរមានជៀសមិនផុតនោះទេ ហើយផ្ទះក៏នឹងមានការរឹបអូសទៅជាមួយផងដែរ ៕ ដោយ ៖ សិលា

Go to News Site