RFI ខេមរភាសា
ការបង្រ្កាបបទល្មើសឆបោកអនឡាញនៅកម្ពុជាមិនមែនជារូបភាពនយោបាយឡើយ តែជាការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រដ្ឋាភិបាល។ នេះជាការអះអាងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅក្នុងសន្និសីទសារព័ត៌មានស្តីពីច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាព្រឹកថ្ងៃសុក្រ ទី៣មេសានេះ។ ការថ្លែងដូចនេះរបស់លោក កើត រិទ្ធ គឺជាការឆ្លើយតបនឹងមតិអន្តរជាតិដែលរិះគន់ថា ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាធ្វើឡើងគ្រាន់ជារូបភាពនយោបាយដើម្បីបំភាន់ភ្នែកសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះដដែល បើរដ្ឋាភិបាលធ្វើរឿងមួយនេះដើម្បីគ្រាន់ជារូបភាពនយោបាយ នោះរដ្ឋាភិបាលមិនបាច់ហត់នឿយនឹងបង្កើតច្បាប់ដើម្បីដាក់ទោសឧក្រិដ្ឋជនឆបោកអនឡាញទេ។
Go to News Site