Collector
អ៊ីរ៉ង់ ព្រ​មាន​​អ.ស.ប. កុំញុះញង់បង្កហេតុ និង​កុំធ្វើឲ្យ​ស្ថានការណ៍កាន់តែ​ដុនដាបខ្លាំង | Collector
អ៊ីរ៉ង់ ព្រ​មាន​​អ.ស.ប. កុំញុះញង់បង្កហេតុ និង​កុំធ្វើឲ្យ​ស្ថានការណ៍កាន់តែ​ដុនដាបខ្លាំង
RFI ខេមរភាសា

អ៊ីរ៉ង់ ព្រ​មាន​​អ.ស.ប. កុំញុះញង់បង្កហេតុ និង​កុំធ្វើឲ្យ​ស្ថានការណ៍កាន់តែ​ដុនដាបខ្លាំង

បើ​តាម​គម្រោង​នៅ​ថ្ងៃសុក្រ ទី​៣មេសា​នេះ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ ត្រូវ​បោះឆ្នោត​អនុម័ត​លើសេចក្តីសម្រេច​ ដែលចែង​​ថា​ ត្រូវប្រើប្រាស់​កម្លាំង​យោធាដើម្បីបើកផ្លូ​វ​ច្រកសមុទ្រអកមូហ្ស និងធានាសុវត្ថិភាព​នាវាចរណ៍​។ អង្គការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បាន​ស្នើសុំ​យ៉ាងទទូច​ឲ្យ ​ក្រុមប្រឹក្សាសន្តិសុខ ត្រូវផ្តល់ភ្លើង​ខៀវ​ជាបន្ទាន់ ក្នុង​សំណុំ​រឿង​នេះ​។ ក៏ប៉ុន្តែ អ៊ីរ៉ង់ បា​នព្រមាន​ជាថ្មី ថា រាល់សកម្មភាព​ញុះញង់​បង្កហេតុ របស់ ​ក្រុម​ប្រឹក្សាសន្តិសុខ​និង​ប្រទេស​ផ្សេងៗ​ទៀត នឹងកាន់តែធ្វើ​ឲ្យ​សភាពការ​ណ៍​ធ្លាក់​ដុនដាប​ធ្ងន់ធ្ងរ​ថែមទៀត តែប៉ុណ្ណោះ។​

Go to News Site