Collector
តើ​ម្ចាស់​ដែល​មាន​ទីតាំង​ជួល​គួរ​ព្រួយបារម្ភ​នឹង​ច្បាប់​ប្រឆាំង​បទល្មើស​អនឡាញ​ដែរ ឬ​ទេ? | Collector
តើ​ម្ចាស់​ដែល​មាន​ទីតាំង​ជួល​គួរ​ព្រួយបារម្ភ​នឹង​ច្បាប់​ប្រឆាំង​បទល្មើស​អនឡាញ​ដែរ ឬ​ទេ?
RFI ខេមរភាសា

តើ​ម្ចាស់​ដែល​មាន​ទីតាំង​ជួល​គួរ​ព្រួយបារម្ភ​នឹង​ច្បាប់​ប្រឆាំង​បទល្មើស​អនឡាញ​ដែរ ឬ​ទេ?

នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការជជែកវែកញែកដោយក្តីកង្វល់តាមបណ្តាញសង្គមលើមាត្រា១០ នៃច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកអនឡាញដែលចែងថា តុលាការអាចរឹបអូសជាទ្រព្យសម្បត្តិរដ្ឋនូវអចលនវត្ថុណាដែលត្រូវបានប្រើប្រាស់ជាទីតាំង ឬមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តែក្តីកង្វល់នេះត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចេញមុខពន្យល់នៅថ្ងៃទី៣ ខែមេសាថា ការរឹបអូសទ្រព្យសម្បត្តិទីតាំងដែលមានសកម្មភាពឆបោកអនឡាញធ្វើឡើងនៅពេលរកឃើញថា ម្ចាស់ទីតាំងនោះបានសមគំនិតបង្កើតឱ្យមានសកម្មភាពឆបោកអនឡាញ។ អ្នកវិភាគសង្គមខ្លះសាទរចំពោះច្បាប់ថ្មីមួយនេះ ហើយអ្នកខ្លះទៀតបានស្នើឲ្យម្ចាស់ទីតាំងទាំងអស់ប្រុងប្រយ័ត្ន មុននឹងជួលឲ្យគេ។

Go to News Site