Nokorwat News
ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយ ជួញដូរ និងកែច្នៃគ្រឿងញៀន ជនជាតិវៀតណាមចំនួន៣នាក់ ដោយរឹបអូសបានគ្រឿងញៀនសរុបជាង១០គីឡូក្រាម នៅក្រុងបាវិត។ ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ ឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែឆ្នៃ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។ ក្នុងនោះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ (ស្រីម្នាក់) រួមមាន ...
Go to News Site