Nokorwat News
ខេត្តស្វាយរៀ៖ នគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សាវាយ និងកាប់ប្រហារទៅលើអ្នកដើរទិញអេតចាយម្នាក់បណ្ដាលឲ្យរងរបួស។ នគរបាលក្រុងបាវិតបានឲ្យដឹងថា កាលពីវេលាម៉ោង ១១ព្រឹកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលបណ្ដឹងមួយច្បាប់ពីឈ្មោះ ទិត ធឿន អាយុ២៨ឆ្នាំ មុខរបរដើរទិញអេតចាយ មានទីលំនៅ ភូមិស្នាយបុណ្យ ឃុំជីជុច ស្រុកមេសាង ខេត្តព្រៃវែង ដែលបានដាក់ពាក្យបណ្ដឹងទៅលើជនមិនស្គាល់អត្តសញ្ញាណ៤ទៅ៥នាក់ ធ្វើសកម្មភាពវាយ និងកាប់មកលើខ្លួន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងវត្តតាឡុកស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលបណ្ដឹងរួចសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបាននាំខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាងមកប៉ុស្តិ៍នគបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ។ ជនសង្ស័យទាំងពីរនាក់នេះ រួមមាន៖ *ទី១៖ ឈ្មោះ រ៉េត សីលា (ហៅសក់ក្រហម) អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិស្រែ ឃុំសាលាវិសយ័ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពងធំ *ទី២៖ ឈ្មោះ តឿ ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាបិប ...
Go to News Site