Collector
ឃាតកម្មនៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់ | Collector
ឃាតកម្មនៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់
Nokorwat News

ឃាតកម្មនៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់

ខេត្តកោះកុង៖ ករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣និង៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធអាការ ដោយបាញ់៦ចំនួនគ្រាប់ ទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។   ជនរងគ្រោះឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទ ប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)និងជនរងគ្រោះឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។   ...

Go to News Site