RFI ខេមរភាសា
បន្ទាប់ពីកិច្ចប្រជុំមួយជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងអំពីចំណាត់ការរបស់រដ្ឋាភិបាលមួយចំនួនដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។ ក្នុងនោះមានគម្រោងដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ការកែច្នៃសំរាមយកថាមពល និងការពិនិត្យលទ្ធភាពឲ្យអ្នករត់ម៉ូតូកង់បី ដោយងាកមកប្រើថាមពលអគ្គិសនីជំនួសឲ្យប្រេងឥន្ធនៈ ក៏ដូចជាផ្តល់ការគាំទ្រដល់ក្រុមគ្រួសាររបស់ពួកគេដែរ។ បន្ថែមពីនេះ និងបើតាមលោក កែវ រតនៈ រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានពិភាក្សាគ្នាផងដែរអំពីការកៀរគរហិរញ្ញប្បទានតាមធនាគារក្នុងស្រុក ដើម្បីវិនិយោគលើការបង្កើតថាមពលបៃតងនៅកម្ពុជា។
Go to News Site