Collector
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សា | Collector
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សា
Nokorwat News

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សា

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីហិង្សា (យកកាំបិតបុ័ងតោកាប់បណ្តាលឱ្យរងរបួស) ប្រព្រឹត្តបទល្មើសនៅចំណុចភូមិ១៦  ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ សួន សុជាតិ ហៅ អាវ៉េវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Go to News Site