RFI ខេមរភាសា
តាំងពីព្រលឹម ព្រឹកថ្ងៃសៅរ៍ទី៤មេសា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មី និងយ៉ាងសន្ធាប់លើភាគខាងត្បូងក្រុងបេរ៉ូត ប្រទេសលីបង់ ក្នុងកម្មវត្ថុតែមួយគឺសំដៅផ្តាច់ហេដ្ឋារចនាសម្ព័ន្ធរបស់ចលនាហេសបូឡាលីបង់ គាំទ្រដោយអ៊ីរ៉ង់។ ប៉ុន្តែទន្ទឹមពេលគ្នានេះ អង្គការសហប្រជាជាតិបានប្រកាសមានគ្រាប់ផ្ទុះធ្លាក់ក្នុងទីតាំងអ.ស.ប. បង្កឱ្យរបួស ទាហានឥណ្ឌូណេស៊ីបីនាក់ ជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (ទ័ពមួកខៀវ) ប្រចាំនៅលីបង់។
Go to News Site