Collector
ឯកឧត្តម លី ធុជ៖ បង្កើនការងារបោសសម្អាតមីនសម្រាប់កម្ពុជា ឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព | Collector
ឯកឧត្តម លី ធុជ៖ បង្កើនការងារបោសសម្អាតមីនសម្រាប់កម្ពុជា ឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
Nokorwat News

ឯកឧត្តម លី ធុជ៖ បង្កើនការងារបោសសម្អាតមីនសម្រាប់កម្ពុជា ឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥បានបង្កើតឡើងក្នុងគោលដៅផ្តល់នូវដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនកម្ពុជា។ព្រោះថា ការងារបោស សម្អាតមីន ជាកិច្ចការអាទិភាពមួយរបស់ជាតិ និងបន្តគាំទ្រយ៉ាងមុតមាំដោយបានដាក់ចេញនូវចក្ខុវិស័យ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាស ចុះពិនិត្យសកម្ម ភាពបោសសម្អាតមីនរបស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលគាំទ្រគម្រោងដោយមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជានិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកអង្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ។ ពិធីនេះក៏មានការចូលរួមពី លោក ម៉េត មាសភក្តី អភិបាលរងខេត្តតំណាង របស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ តំណាងឱ្យប្រជាជនកម្ពុជា និងសហគមន៍សកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ...

Go to News Site