Collector
កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនល្មើស២២នាក់ (ចិន វៀតណាម និងខ្មែរ) និងដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម | Collector
កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនល្មើស២២នាក់ (ចិន វៀតណាម និងខ្មែរ) និងដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម
Nokorwat News

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅសណ្ឋាគារស៊ីជី ចាប់ខ្លួនជនល្មើស២២នាក់ (ចិន វៀតណាម និងខ្មែរ) និងដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម

ខេត្តព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅសណ្ឋាគារស៊ីជី សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរសរុប២២នាក់ ហើយចាប់យកថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជាច្រើនទៀត។ ប្រតិបត្តិការបំបែកបទល្មើសគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំង អ.ហ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ...

Go to News Site