Collector
រុស្ស៊ីជម្លៀសជាបន្ទាន់ជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក | Collector
រុស្ស៊ីជម្លៀសជាបន្ទាន់ជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក
RFI ខេមរភាសា

រុស្ស៊ីជម្លៀសជាបន្ទាន់ជនជាតិខ្លួន​ចេញពី​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហារ​របស់​អាមេរិក

រុស្ស៊ី តាមរយៈអ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​បានរិះគន់​ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែល​ថា បានមើលស្រាល ប្រមាថជីវិត​មនុស្ស ដោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ផលិតអគ្គិសនី ដើរដោយ​ថាមពល​នុយក្លេអ៊ែរ Bouchehr ដែលស្ថិតនៅ​ភាគខាងត្បូងប្រទេស។ នៅថ្ងៃសៅរ៍ទី ៤​មេសា រុស្ស៊ី​បាន​ប្រកាស​ជម្លៀស​ជនជាតិ​របស់ខ្លួន ចេញពី​រោងចក្រ​នុយក្លេអ៊ែរ​Bouchehr។ ការដៅវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល នឹង​បង្កឲ្យមានហានិភ័យ លេចធ្លាយសារធាតុវិទ្យុសកម្ម ដែល​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស។ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បាន​ព្រមាន​ហើយថា គ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីកសាយភាយ​សារធាតុវិទ្យុសកម្ម គ្រោះថ្នាក់​មុនដំបូងគេ​ដល់សម្ព័ន្ធមិត្ត​របស់អាមេរិក​ដូចជា​បារ៉ែន កាតា និង​កូវ៉ែត​ជាដើម ដែលស្ថិតនៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង់ ជាងប្រជាជន​អ៊ីរ៉ង់ដែលជា​ម្ចាស់ផ្ទះ។

Go to News Site