Nokorwat News
ភ្នំពេញ÷យុវជនប្រុសស្រី២នាក់បានរងរបួសដៃជើងយ៉ាងដំណំខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត១គ្រឿងពាក់ស្លាកលេខព្រះសីហនុ2B-2316 ដោយសង្ស័យអ្នកបើកបរក្នុងស្ថានភាពស្រវឹងបានរេចង្កូតទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1JB-1124ខ្ទាតទៅចូលកន្លែងលក់សាច់អាំង បណ្ដាលឲ្យបងប្អូនបង្កើតប្រុសស្រីពីរនាក់រងរបួសដៃជើងយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការពីវេលាម៉ោង ៩ យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្សារទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តបានចេញសំណងចំនួន ២០០ ដុល្លារ ទៅឲ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ÷ចន្ទ លីហ្សា
Go to News Site