Kampuchea Thmey Daily
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានតម្រូវឲ្យ ក្រុមហ៊ុនថតរូបភាពផ្កាយរណប Planet Labs ដករូបភាពចេញពីការវាយប្រហារនៅអ៊ីរ៉ង់ ខណៈដែលក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះយល់ព្រមធ្វើតាម។ ក្រុមហ៊ុនថតរូបភាពផ្កាយរណប Planet Labs បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្អាកការថតរូបភាពពីប្រទេសអ៊ីរ៉ង់ និងតំបន់ជម្លោះនៅមជ្ឈិមបូព៌ាជារៀងរហូត ដើម្បីអនុវត្តតាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ តាមសេក្តីរាយការណ៍នោះ ក្រុមហ៊ុន Planet Labs បានប្រកាសពីការសម្រេចចិត្តនេះនៅក្នុងអ៊ីមែលមួយទៅកាន់អតិថិជន ហើយបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើឱ្យអ្នកផ្តល់សេវារូបភាពផ្កាយរណបទាំងអស់ផ្អាកការថតរូបភាពនៃតំបន់ជម្លោះដោយគ្មានកំណត់។ ការរឹតបន្តឹងនេះបានពង្រីកទៅលើការពន្យារពេល ១៤ថ្ងៃលើរូបភាពនៃមជ្ឈិមបូព៌ាដែលក្រុមហ៊ុន Planet Labs បានដាក់ចេញកាលពីខែមុន ដែលជាចលនាមួយដែលក្រុមហ៊ុនបាននិយាយថា មានបំណងរារាំងអ៊ីរ៉ង់ពីការប្រើប្រាស់វាដើម្បីវាយប្រហារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ក្រុមហ៊ុន Planet Labs បាននិយាយថា ខ្លួននឹងផ្អាកការថតរូបភាពដែលមានតាំងពីថ្ងៃទី ៩ ខែមីនា ហើយថាខ្លួនរំពឹងថាគោលនយោបាយនេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់ជម្លោះត្រូវបានបញ្ចប់។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយជម្លោះបានរីករាលដាលនៅក្នុងតំបន់នៅពេលដែលទីក្រុងតេហេរ៉ង់បានឆ្លើយតបដោយបើកការវាយប្រហារផ្ទាល់ខ្លួនទៅលើមូលដ្ឋានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីត គុយវ៉ែត និងបារ៉ែន។ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបសម្រាប់យោធា រួមមាន ការកំណត់អត្តសញ្ញាណគោលដៅ ការបង្ហាញអាវុធ ការតាមដានមីស៊ីល និងការទំនាក់ទំនង។ អ្នកឯកទេសអវកាសមួយចំនួន បាននិយាយថា […] The post រដ្ឋាភិបាលអាមេរិកតម្រូវឲ្យក្រុមហ៊ុនផ្កាយរណប ឈប់ថតនិងផ្តល់រូបភាពចេញពីអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily .
Go to News Site