Nokorwat News
ខេត្តតាកែវ ៖ មួយរយៈនេះកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានបង្ហាញស្នាដៃយ៉ាងច្រើន ជាពិសេសក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។ នេះជាការខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការ ដឹកនាំរបស់លោក សេង មហា ក្នុងការចូលរួមចំណែកធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាក់ស្ដែងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៩:២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ ស្ដែង នៅ ត្រង់ចំណុចភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ភៀង សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ...
Go to News Site