Collector
លោក ទូច គង្គា អញ្ជើញជាអធិបតី រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីរៀបចំ «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ខេត្តស្ទឹងត្រែង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ | Collector
លោក ទូច គង្គា អញ្ជើញជាអធិបតី រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីរៀបចំ «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ខេត្តស្ទឹងត្រែង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
Nokorwat News

លោក ទូច គង្គា អញ្ជើញជាអធិបតី រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីរៀបចំ «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ខេត្តស្ទឹងត្រែង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ និង  លោកស្រីជាភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីបើក«សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកនាពេលប៉ុន្មានថ្ងៃខាងមុន ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និង លោក ផាន់ យុត អភិបាលស្រុកនិងភរិយា ព្រមទាំងមានការចូលរួមដោយ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង មន្រ្តីរាជការលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់ ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» គឺមានគោលបំណងថែរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍អបអរសាទរទេវតាឆ្នាំថ្មីដែលនឹងយាងមកគ្រង អភិបាលរក្សាមនុស្សលោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ លោកអភិបាលរងខេត្តក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមលេងកម្សាន្ត  «សង្ក្រាន្តបុរីអូរស្វាយសែនជ័យ» ឲ្យបានច្រើនកុះករ ដែលប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ...

Go to News Site