RFI ខេមរភាសា
ក្រសួងបរិស្ថាននឹងស្រាវជ្រាវរកការពិត បន្ទាប់ពីមានការលើកឡើងថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ២រូបបានទារប្រាក់ ១៥០០ដុល្លារ អំឡុងពេលចុះពិនិត្យ និងវាយតម្លៃរោងចក្រផលិតដំណាប់ស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ នេះជាការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃសៅរ៍ទី៤ ខែមេសា ឆ្នាំ២០២៦។ នៅមុនការបញ្ជាក់របស់លោក អ៊ាង សុផល្លែត មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺធ្លាប់បានចេញលិខិតបដិសេធថា មន្ត្រីរបស់ខ្លួនមិនបានទាមទារប្រាក់ដូចការចោទប្រកាន់ឡើយ។
Go to News Site