Nokorwat News
ភ្នំពេញ៖.យុទ្ធនាការបាញ់សម្លាប់មូសខ្លា ការពារជំងឺគ្រុមឈាម ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៌នានា ទូទាំងរាជធានីភ្នំពេញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញរួមជាមួយអាជ្ញា ធរខណ្ឌទាំង១៤។ បើតាមលោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ អនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនាថ្ងៃសៅរ៌ទី០៥ ខែមេសា ឆ្នាំ២០២៦នេះ បានបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋាននៅរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូចលេខ៧០«ង៧០» បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មូសឱ្យយកចិត្តទុកដាកើបាញតាមលំនៅដ្ឋានប្រជាពលរដ្ឋពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កអោយមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណចំពោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងក្រុមគ្រូពេទ្យនៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប ...
Go to News Site