Collector
រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង | Collector
រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង
Nokorwat News

រថយន្តសេរីទំនេីប២គ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសេរីទំនើប២គ្រឿងប៉ះគ្នាបណ្តាលអោយរងការខូចខាតទាំងសងខាងតែអ្នកបើកបរមិនរងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃ ទី៥ ខែមេសា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលក្នុងទីក្រុងកោះពេជ្រ ចុះពីស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើប១គ្រឿងម៉ាកCAR ព័ណស ពាក់ស្លាកលេខភ្នំពេញ 2CI 9713 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏ប៉គ្នាជាមួយរថយន្តសេរីទំនើប១គ្រឿងទៀតជាប្រភេទរថយន្តប្រើអគ្គីសនី ពាក់ស្លាកលេខ កម្ពុជា V. RITH.8 បណ្តាលឲ្យរងការខូចខាតតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ធ្វើការវាស់វែងនិងឲ្យភាគីទាំងសម្របសម្រួលគ្នាមួយជំហ៊ានសិនហើយបើត្រូវគ្នាទេទើបសមត្ថកិច្ចយកទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលបន្តទៀត៕ ដោយ÷ចន្ទ លីហ្សា

Go to News Site