Collector
ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម | Collector
ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម
The Cambodia Daily

ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​ចល័ត​រថពាសដែក​ចំនួន ២​គ្រឿង និង​កម្លាំង​ប្រមាណ ៧០​នាក់ ចូល​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​បាន​រាយ​លួស​បន្លា​បន្ថែម​លើ​លួស​បន្លា​ចាស់​ដែល​ភាគី​ថៃ បាន​ហ៊ុមព័ទ្ធ​កាន់កាប់​យក​ដោយ​ខុស​ច្បាប់។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ មេសា ថា កាលពី​ថ្ងៃទី​២ ខែ​មេសា វេលា​ម៉ោង ៦:២០​នាទី​ព្រឹក កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​យោធា​ចូល​មក​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ដល់​ក្រុម​ទំនាក់ទំនង​របស់​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា ឡើយ។ អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា ភ្លាមៗ​បន្ទាប់ពី​យោធា​ថៃ ធ្វើ​សកម្មភាព ក្រុម​ទំនាក់ទំនង​របស់​យោធភូមិភាគ​ទី​៤ កម្ពុជា បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​កងទ័ព​ភូមិភាគ​ទី​២ ថៃ ឱ្យ​ធ្វើ​ការ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ និង​អំពាវនាវ​ឱ្យ​យោធា​ថៃ ត្រឡប់​មក​គោរព​នូវ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​កន្លង​មក។ អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ទើប​តែ​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច្រក​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​២៩ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ភាគី​ថៃ បែរជា​អះអាង​ថា​មាន​សកម្មភាព​ញុះញង់​ពី​ភាគី​កម្ពុជា​ទៅវិញ ដែល​នេះ​គឺជា​ការ​លើកឡើង​មិនមែន​ជា​ការពិត […] The post ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម appeared first on The Cambodia Daily Khmer .

Go to News Site