Collector
ជនសង្ស័យ៤នាក់ត្រូវនគរបាលស្រុកសាមគ្គីមុន្នីជ័យ បានឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ | Collector
ជនសង្ស័យ៤នាក់ត្រូវនគរបាលស្រុកសាមគ្គីមុន្នីជ័យ បានឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ
Nokorwat News

ជនសង្ស័យ៤នាក់ត្រូវនគរបាលស្រុកសាមគ្គីមុន្នីជ័យ បានឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យបានឲ្យដឹងនៅថ្ងៃទី០៦ខែមេសានេះថា ដោយអនុវត្តតាមការ ដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួនជនសង្ស័យជា បន្តបន្ទាប់ចំនួន៤នាក់ករណីឆក់ទូរសព្ទដៃ។ ប្រភពខាងលើឲ្យដឹងថា នៅថ្ងៃទី៤ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៥និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃក្រសាំងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជាតិ សំភ័ស ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិស្ដៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺប្ដឹងថា នៅថ្ងៃទី០៤ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥និង១០នាទី រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីភូមិឃុំខាងលើ ។ លុះបានជិះមកដល់ចំណុចផ្លូវកៅស៊ូលេខ 1KS1 ស្ថិតនៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ម៉ាក C125 មិនចាំម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ដែលទុកនៅខោប៉ៅខាងក្រោយ។ ពេលដែលជន សង្ស័យខាងលើធ្វើសកម្មភាពរួច ក៏ជិះម៉ូតូគេចខ្លួនទៅ ខាងទិសខាងកើតបាត់។ -បាត់បង់សម្ភារៈ ទូរស័ព្ទ០១គ្រឿង ម៉ាក់IPhone 11  ពណ៌ស្វាយ ។  ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី ...

Go to News Site