Nokorwat News
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន០២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង ពីរយពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។ ការចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការទទួលស្វាគមន៍ ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេ មរ៉ា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនង និងរិតចំណងមិត្តភាព សាមគ្គីភាពឪ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងរាជរដ្ឋាភិបាល កងទ័ពជើងទឹក នៃប្រទេសទាំងពីរ(កម្ពុជា រុស្ស៊ី) និងប្រជាជននៃប្រទេសទាំងពីរ។ – លក្ខណៈបច្ចេកទេសនាវា-នាវាឈ្មោទី១ មានឈ្មោះ SOVERSHE NNYY លេខ៣៣៣ ទម្ងន់ផ្ទុក ២.២៥០តោន មានបណ្ដោយ ១០២.៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅទឹក ៧.៩៥ម៉ែត្រ មាននាវឹកចំនួន ១២៩នាក់ ដឹកនាំដោយលោក វរនាវីឯក SHMAGIN Artem មេបញ្ជាការនាវា ...
Go to News Site