Collector
រាជរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម | Collector
រាជរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម
Nokorwat News

រាជរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេសការស្វែងរកវិធានការកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈវិស័យឯកជនបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូប។ កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពនៃ ការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានផ្អែកលើភស្តុភារកម្ម និងសូចនាករជាក់ស្តែងដែលអាចវាស់វែងបាន។ ក្នុងកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការ កាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា ដើម្បីអាចរក្សាភាពប្រកួតប្រជែង និងភាពទាក់ទាញវិនិយោគពីបរទេសឱ្យកាន់តែរីកចម្រើន។ ក្នុងកិច្ចប្រជុំនាព្រឹកនេះប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) ឧកញ៉ា ហាក់ លាងហ៊ ក៏បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការបង្កើតក្របខណ្ឌនៃរៀបចំប៉ាណូឡិកាភស្តុភារកម្ម ...

Go to News Site