Collector
នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» នៅបារាំង | Collector
នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» នៅបារាំង
Nokorwat News

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» នៅបារាំង

អន្តរជាតិ ៖ តាមការគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីសាធារណរដ្ឋបារាំង។ អមដំណើរដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំង សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជា ,មន្ត្រីជាន់ខ្ពស់មួយចំនួន នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉ារីស ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅប្រទេសបារាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី Emmanuel MACRON ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ ...

Go to News Site