Nokorwat News
ខេត្តព្រះសីហនុ៖ អគ្គលេខាធិការដ្ឋាន នៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ដោយបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឥតរាថយ តាមបទបញ្ជារាជ- រដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សហការជាមួយកម្លាំង មានសមត្ថកិច្ចខេត្តព្រះសីហនុ ជាអាទិ៍ គណៈ អភិបាលខេត្ត, កងកម្លាំងរាជអាវុធហត្ថ, និង អយ្យការអមសាលាដំបូង បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅក្នុងកាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ដែលស្ថិតនៅភូមិ ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងនារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ដោយបានធ្វើការនាំ ខ្លួនជនសង្ស័យ ចំនួន ១០៨ នាក់ ក្នុងនោះជនជាតិចិន ...
Go to News Site