Nokorwat News
ខេត្តកណ្ដាល÷មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងនៅថ្ងៃទី០៦ខែមេសានេះថា យុវជនម្នាក់ដែលជាមុខសញ្ញាក្នុងក្រុមទុច្ចរិតដឹកទម្លាក់ឲ្យដើរលួចតាមផ្សារ បាននាំក្មេង អាយុ៨ឆ្នាំ ម្នាក់ ធ្វើ សកម្មភាពចូលលួចកាបូបលុយពីស្ត្រីជាអាជីវករកំពុងលក់ដូរ ប៉ុន្តែរត់មិនរួចត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទី៤មេសា ២០២៦ វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចតូបលក់ដូរក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួនរួមមានទី១ ឈ្មោះ រស់ សារិន ភេទ ប្រុស អាយុ១៩ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន រស់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២ ឈ្មោះ នៅ លាភ ភេទប្រុស អាយុ៨ឆ្នាំ គ្មានសារធាតុញៀនក្នុងទឹកនោម រស់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូ ១គ្រឿង ម៉ាកហុងដាស្គូពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BL-1756 ព្រមទាំងទូរស័ព្ទដៃ ២គ្រឿង។ ដោយឡែកជនរងគ្រោះឈ្មោះ ស្រី ...
Go to News Site