Collector
កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​រិះគន់​លោក​ ហ៊ុន​ សែន ជុំវិញបញ្ហាព្រំដែន | Collector
កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​រិះគន់​លោក​ ហ៊ុន​ សែន ជុំវិញបញ្ហាព្រំដែន
RFI ខេមរភាសា

កសិករ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្រូវបាន​ចាប់​ខ្លួន​ ក្រោយ​រិះគន់​លោក​ ហ៊ុន​ សែន ជុំវិញបញ្ហាព្រំដែន

កសិករ​​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ បន្ទាប់ពី​រូប​លោក​បាននិយាយបរិហារ ​លោក​ ហ៊ុន​ សែន​ ថា​ជា​ជន​ក្បត់ជាតិ​​។​ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់សារព័ត៌មានមួយចំនួន​ដែលគេដឹងថាស្និទ្ធនឹង​​រដ្ឋា​ភិ​បាល​។ តាមសារព័ត៌មានទាំងនោះ​ កសិករដដែល​រូប​នេះ​បាន​​ «ជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត» ចំពោះ​លោក​ ហ៊ុន សែនដែលជាប្រធានព្រឹទ្ធសភាដ៏មានឥទ្ធិពល និងជាប្រមុខបក្សកាន់អំណាច។​ សូមជម្រាបជូន​ថា​កសិករខាង​លើ​​ជា​បុគ្គល​ទី ២​ ដែល​សមត្ថ​កិច្ច​បាន​ចាប់ខ្លួន​អំឡុង​ខែ​មេសា​ ឆ្នាំ២០២៦​នេះ ​បន្ទាប់ពីរិះ​គន់រដ្ឋា​ភិបាលជុំវិញ​​បញ្ហា​​ព្រំដែន​លើបណ្តាញ​សង្គម​។​

Go to News Site