Collector
ចៅស្រី២នាក់ ចាក់សម្លាប់យាយបង្កើត ព្រោះខឹងហាមឃាត់មិនឲ្យមានស្នេហា ក្នុងវ័យសិក្សា | Collector
ចៅស្រី២នាក់ ចាក់សម្លាប់យាយបង្កើត ព្រោះខឹងហាមឃាត់មិនឲ្យមានស្នេហា ក្នុងវ័យសិក្សា
Nokorwat News

ចៅស្រី២នាក់ ចាក់សម្លាប់យាយបង្កើត ព្រោះខឹងហាមឃាត់មិនឲ្យមានស្នេហា ក្នុងវ័យសិក្សា

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចាប់ឃាត់ ខ្លួនជនសង្ស័យ០២នាក់ ជាចៅស្រីបង្កើត ក្រោយធ្វើសកម្មភាពចាក់សម្លាប់យាយបង្កើតខ្លួន ព្រោះតែខឹងរឿងហាមឃាត់មិនឲ្យមានស្នេហា ក្នុងវ័យសិក្សា ។ ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ ៣អា តាមបណ្តោយផ្លូវលេខ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ទី គង់ ភេទស្រី អាយុ៦៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ជនសង្ស័យមានទី១.ឈ្មោះ សេង ច័ន្ទបូណ៍មី អាយុ១៩ឆ្នាំ និងទី២.ឈ្មោះ សេង ហេង សានីកា អាយុ ១៨ឆ្នាំ អ្នកទាំង០២ ស្នាក់នៅផ្ទះកើតហេតុ ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា បន្ទាប់ពីមានការរាយការណ៍ពីគ្រួសារសាច់ញាតិ ថាមានមនុស្សស្លាប់នៅក្នុងមូលដ្ឋាន ភ្លាមៗសមត្ថកិច្ច បានរាយការណ៍បន្តជូនមន្ត្រីជំនាញចក្ខុកោសល្យវិច័យហើយបានចុះទៅ ត្រួតពិនិត្យសព បែរជារកឃើញមានស្លាកស្នាម កាំបិតពីក្រោយខ្នង ។ ...

Go to News Site