The Cambodia Daily
ប្រធានចារកម្មឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយកងយន្តហោះចម្បាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈសង្គ្រាមចូលដល់សប្ដាហ៍ទី៦។ កងកម្លាំងឆ្មាំបដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ បានប្រកាសថា ការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃទី៦ ខែមេសា បានសម្លាប់ប្រមុខចារកម្មប្រចាំកងកម្លាំងរបស់ខ្លួន។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសនៅលើបណ្ដាញ Telegram អំពីដំណឹងមរណភាពឧត្ដមសេនីយ៍ Majid Khademi ដែលជាប្រធានអង្គភាពចារកម្មនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ នេះបើតាមការស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters)។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឱ្យដឹងថា លោក Khademi ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរដ្ឋធានីតេហេរ៉ង់ ដែលបណ្តាថ្នាក់ដឹកនាំអ៊ីរ៉ង់ កំពុងរស់នៅក្រោមការលាក់ខ្លួនពីការវាយប្រហារដោយកងទ័ពអាកាសអ៊ីស្រាអែល នៅបន្តលាក់ខ្លួនក្នុងទីសុវត្ថិភាព តែអ៊ីស្រាអែល នៅតែបន្តតាមបាញ់សម្លាប់ពួកគេម្តងមួយៗ។ នៅទីក្រុងតែលអាវីវ ពលរដ្ឋអ៊ីស្រាអែល ក៏បានធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់គេដែរ ដោយសារតែពលរដ្ឋត្រូវរត់ចូលជ្រកក្នុងទីតាំងការពារគ្រាប់ក្រោមដីសឹងតែរាល់ថ្ងៃពីការបាញ់កាំជ្រួចផងដែរនោះ។ ចាប់តាំងពីសង្គ្រាមនៅថ្ងៃទី២៨ ខែកុម្ភៈ ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ រួមទាំងឧត្ដមសេនីយ៍ ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្រោមការវាយប្រហារតាមផ្លូវអាកាសពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងនោះរួមមានទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Ali Larijani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ […] The post ប្រធានចារកម្មឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់ និងស្ថានការណ៍ថ្មីៗទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ appeared first on The Cambodia Daily Khmer .
Go to News Site