Nokorwat News
ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ខែមេសានេះថា សមត្ថកិច្ចបានឃាត់ ខ្លួនយុវជនពីរនាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាក្នុងនោះយុវជនម្នាក់ធ្លាប់ បានឃាត់ខ្លួនយកមកអប់រំករណីបង្ហោះម៉ូតូបែបទំនើងកាលពីខែមុន។ មន្ត្រីនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោករបស់ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងផែនយុត្តិធម៌ នៅថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ជនសង្ស័យ០២នាក់ នៅចំណុចភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច ៖ ១-ឈ្មោះ ឡេង សុខជាតិ ហៅ នុន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួចនិង២-ឈ្មោះ ស៉ិត សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ពាក់ព័ន្ធករណីហិង្សាដោយចេតនាកាលពីថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៦ ចំណុចវត្តអង្គជុំ ភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ។ ចំណែកបក្ខពួកសេសសល់គេចខ្លួនជំនាញកសាងសំណុំរឿងចាត់ការតាមនីវិធី។ រំលឹកដែរថា ជនសង្ស័យឈ្មោះ ឡេង សុខជាតិ ...
Go to News Site