Collector
នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន៣នាក់,រត់គេចម្នាក់ | Collector
នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន៣នាក់,រត់គេចម្នាក់
Nokorwat News

នគរបាលស្រុកស្អាងឃាត់ខ្លួនជនជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន៣នាក់,រត់គេចម្នាក់

ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមេសា នេះថា សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ចំនួន៣នាក់(រត់គេចម្នាក់)ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ប្រភពបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះខែល ឃាត់ខ្លួនជន សង្ស័យ៣នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)។ ពួកគេត្រូវបានឃាត់ខ្លួននៅ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង ៥០នាទី នៅចំណុចភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ ៤នាក់(ឃាត់ខ្លួន០៣នាក់,គេចខ្លួន១នាក់) រួមមាន÷ ១- ឈ្មោះ ធួន វីរៈ ហៅ ធន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង,២-ឈ្មោះ ហម ណេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខ ...

Go to News Site