The Cambodia Daily
ម្តាយអតីតព្រះសង្ឃ ជា វុទ្ធី អំពាវនាវសុំឱ្យតុលាការដោះលែងកូនគាត់ឱ្យមានសេរីភាពឡើងវិញ ដោយចាត់ទុកការសម្រេចចោទប្រកាន់អំពីបទ «ញុះញង់» លើកូនគាត់ ថាជារឿងអយុត្តិធម៌ ខណៈអតីតភិក្ខុ ជា វុទ្ធី តែងតែឈឺឆ្អាលរឿងសង្គមជាតិ និងបញ្ហាព្រំដែន។ ម្តាយលោក ជា វុទ្ធី ឈ្មោះ ចាន់ ម៉ៅ រៀបរាប់ប្រាប់សារព័ត៌មាន The Cambodia Daily ថា បច្ចុប្បន្ន គាត់បារម្ភអំពីកូនដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ក្នុងពន្ធនាគារ។ រូបគាត់ចាត់ទុកការសម្រេចចោទប្រកាន់អំពីបទ «ញុះញង់» លើកូនគាត់ ជារឿងអយុត្តិធម៌ដែលមិនអាចទទួលយកបាន។ ស្ត្រី ចាន់ ម៉ៅ ធ្វើការជាកម្មករស៊ីឈ្នួលដាំត្រាវ នៅខេត្តកំពង់ឆ្នាំង ដោយទទួលបានប្រាក់ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ទុកគ្រាន់ចិញ្ចឹមជីវិត និងមួយផ្នែកទុកសន្សំទិញម្ហូបអាហារផ្ញើកូននៅពន្ធនាគារឯរាជធានីភ្នំពេញ។ សមត្ថកិច្ចខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចាប់ផ្សឹកព្រះតេជព្រះគុណ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង ដោយមិនបានបញ្ជាក់ពីមូលហេតុ ខណៈព្រះអង្គតែងសកម្មបញ្ចេញមតិតាមបណ្ដាញសង្គម រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងបញ្ហាព្រំដែន។ ពីរថ្ងៃក្រោយមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ […] The post ម្តាយភិក្ខុដែលត្រូវចាប់ផ្សឹកដោយសាររិះគន់រដ្ឋាភិបាល អង្វររដ្ឋអំណាចដោះលែងកូនឱ្យមានសេរីភាព appeared first on The Cambodia Daily Khmer .
Go to News Site