Collector
លោក Zhao Leji ជួបសន្ទនាជាមួយលោក José Pedro Aguiar-Branco ប្រធានរដ្ឋសភានៃប្រទេសព័រទុយហ្កាល់ | Collector
លោក Zhao Leji ជួបសន្ទនាជាមួយលោក José Pedro Aguiar-Branco ប្រធានរដ្ឋសភានៃប្រទេសព័រទុយហ្កាល់
Nokorwat News

លោក Zhao Leji ជួបសន្ទនាជាមួយលោក José Pedro Aguiar-Branco ប្រធានរដ្ឋសភានៃប្រទេសព័រទុយហ្កាល់

អន្តរជាតិ ៖ ថ្ងៃទី ៨ ខែ​មេសា លោក Zhao Leji ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បាន​ជួបសន្ទនាជាមួយលោក José Pedro Aguiar-Branco ប្រធានរដ្ឋ​សភានៃប្រទេសព័រទុយហ្កាល់ នៅវិមានសភាប្រជាជន​ក្រុង​ប៉េកាំង ។         ថ្លែង​ក្នុ​ងកិច្ច​ជំនួប​ លោក Zhao Leji បាន​លើក​ឡើង​ថា ចិននិង​ព័រទុយហ្កាល់​ជា​ប្រទេស​មាន​ចំណង​មេត្រីភាព​ជា​ប្រពៃណី ហើយ​ក៏ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​ដែល​គោរពគ្នា ​មានទំនុកចិត្តចំពោះគ្នា និងមាន​កិច្ចសហប្រតិបតិ្តការ​ឈ្នះ-ឈ្នះ ។ ប្រទេស​ចិន​រីក​រាយ​រួមសហការ​ជាមួយ​ព័រទុយហ្កាល់​ ចាត់​ទុក​គំនិត​ឯកភាពរួម​របស់​អ្នក​ដឹក​នាំ​នៃ​ប្រទេស​ទាំង​ពីរ​ជា​គោលការណ៍ណែនាំ ដើម្បី​បន្តវេន​ចំណង​មិត្តភាពប្រពៃណី ពង្រឹងការកសាងទំនុកចិត្តចំពោះគ្នា និង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​ដែល​ផ្តល់​ផល​ប្រយោជន៍ដល់​គ្នា​ទៅវិញទៅមក​មានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ចិននិង​ព័រទុយហ្កាល់​ដើរទៅមុខកាន់តែឆ្ងាយកាន់តែរឹងមាំ ។         ជា​ការ​ឆ្លើយ​តប លោក José Pedro Aguiar-Branco បាន​ថ្លែង​ថា ប្រឈម​នឹង​ភាពមិន​ប្រាកដប្រជា​នៃស្ថានការណ៍អន្តរជាតិ ព័រទុយហ្កាល់រំពឹង​ទុក​ថា អាចបង្កើន​ភាពជា​យុទ្ធសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ព័រទុយហ្កាល់និង​ចិន​ ក៏ដូច​ជា​​រួម​គ្នា​ប្រកាន់ខ្ជាប់​ពហុភាគីនិយម បង្កើន​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និង​ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជា​ដើម​ ដើម្បី​ជំរុញឱ្យ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​ចិន​ទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពរឹង​មាំ ៕ ...

Go to News Site