Collector
កម្ពុជា​-អង់គ្លេស​ លេីកឡេីងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ​ និងបានគូសបញ្ជាក់ពីការគាំទ្រ​និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស​ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ | Collector
កម្ពុជា​-អង់គ្លេស​ លេីកឡេីងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ​ និងបានគូសបញ្ជាក់ពីការគាំទ្រ​និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស​ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
Nokorwat News

កម្ពុជា​-អង់គ្លេស​ លេីកឡេីងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ​ និងបានគូសបញ្ជាក់ពីការគាំទ្រ​និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស​ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ​៖​ ក្នុងដំណើរបេសកកម្មនៅប្រទេសអង់គ្លេស លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ បានមានប្រសាសន៍ថា​ ក្នុងជួបពិភាក្សាការងារជាមួយលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា​ និងចក្រភពអង់គ្លេស​ ដែលមានរយៈពេល៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន​ ជាពិសេស​វិស័យពាណិជ្ជកម្ម​ ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។  លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសង្កត់ធ្ងន់ថា​ ជំនួបនេះពិតជាមានសារៈសំខាន់​ ដោយភាគីទាំងពីរបានធ្វេីការផ្លាស់ប្តូរមតិយោបល់​គ្នា​ ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ភាគីទាំងពីរក៏បានលេីកឡេីងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ​ និងបានគូសបញ្ជាក់ពីការគាំទ្រ​និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស​ ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ​ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥៕ដោយ​៖តារា​

Go to News Site