Collector
សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ យល់ព្រម​លើ​បទ​ឈប់​បាញ់ ១៤​ថ្ងៃ​មុន​ឱសានវាទ ៩០​នាទី​ដាក់​ដោយ​លោក ត្រាំ | Collector
សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ យល់ព្រម​លើ​បទ​ឈប់​បាញ់ ១៤​ថ្ងៃ​មុន​ឱសានវាទ ៩០​នាទី​ដាក់​ដោយ​លោក ត្រាំ
The Cambodia Daily

សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ យល់ព្រម​លើ​បទ​ឈប់​បាញ់ ១៤​ថ្ងៃ​មុន​ឱសានវាទ ៩០​នាទី​ដាក់​ដោយ​លោក ត្រាំ

សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​មេសា បាន​យល់ព្រម​ទទួល​យក​បទ​ឈប់​បាញ់​រយៈពេល ២​សប្ដាហ៍ នៅ​មុន ៩០​នាទី​នៃ​ឱសានវាទ​ថា​នឹង​កម្ទេច​ប្រទេស​អ៊ីរ៉ង់ ថ្លែង​ដោយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ផុតកំណត់។ ភ្លាមៗ​នោះ របប​នៅ​ទីក្រុង​តេហេរ៉ង់ បាន​អះអាង​ពី​ជ័យជម្នះ​ដោយ​និយាយ​ថា ខ្លួន​បាន​បង្ខំ​ឱ្យ​សហរដ្ឋ​អាមេរិក​ទទួល​យក​លក្ខខណ្ឌ ១០​ចំណុច​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៨ មេសា។ លោក ត្រាំ បាន​និយាយ​ថា លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​ប៉ាគីស្ថាន ដែល​ជា​អ្នក​ជួយ​សម្របសម្រួល​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ និង​ដែល​បាន​ស្នើ​ឡើង​នូវ​បទ​ឈប់​បាញ់​រយៈពេល ២​សប្ដាហ៍។ លោក ត្រាំ បាន​បញ្ជាក់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម X ថា លោក​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​អ៊ីរ៉ង់ ដោយ​ឈរ​លើ​មូលដ្ឋាន​កិច្ចសន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Shehbaz Sharif និង​សេនាប្រមុខ​កងទ័ព​ជាតិ​ប៉ាគីស្ថាន ឧត្ដមសេនីយ៍ Asim Munir។ ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សន្តិសុខ​កំពូល​អ៊ីរ៉ង់ ក៏បាន​ទទួលស្គាល់​ពី​ការ​ឈាន​ដល់​បទ​ឈប់​បាញ់​គ្នា ដែល​ថា​ក្រុមប្រឹក្សា​មាន​ការ​យល់ព្រម​ពី​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Mojtaba Khamenei ហើយ​បាន​បញ្ជាក់​ថា​កិច្ចចរចា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ជាមួយ​គ្នា​នេះ របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ […] The post សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ យល់ព្រម​លើ​បទ​ឈប់​បាញ់ ១៤​ថ្ងៃ​មុន​ឱសានវាទ ៩០​នាទី​ដាក់​ដោយ​លោក ត្រាំ appeared first on The Cambodia Daily Khmer .

Go to News Site