Nokorwat News
ខេត្តបាត់ដំបង ៖ «ពិតជាមនុស្សចង្រៃផុតលេខមែន» អាជ្ញាធរខេត្តបានចំណាយពេលវេលាជាងកន្លះខែកន្លងមកហើយ ថែមទាំងចំណាយថវិការាប់ម៉ឺនដុល្លារទៀត ដើម្បីទិញសម្ភារអគ្គិសនី យកមកតុបតែងលម្អរតាមបណ្ដាស្ពាន និងតាមផ្លូវដងសាធារណៈនានា នៅក្នុងក្រុងបាត់ដំបង ដើម្បីរង់ចាំទទួលស្វាគមន៍ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែបែរជាមានជនចង្រៃផុតលេខម្នាក់ បានដើរលួចដោះយកអំពូលនៅតាមស្ពាននៅពេលយប់ស្ងាត់ តែត្រូវកម្លាំងអធិការក្រុងបាត់ដំបង តាមក្របួចអូស.កបានភ្លាមៗដែរ ជាមួយនឹងអំពូលប្រមាណ១០គ្រាប់ ។ មន្ត្រីនគរបាលក្រុងបាត់ដំបងឲ្យដឹងថា អំពើ «ចោរកម្ម» បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងរំលង អធ្រាត្រឈានចូលថ្ងៃទី០៩ មេសា នៅចំណុចលើស្ពានសម្ដេចក្រឡា ស ខេង ក្នុងសង្កាត់រតនៈ ក្រុងបាតដំបង (ចំកណ្ដាលបេះដូងទីក្រុងបេតិកភណ្ឌ)។ ក្រោយកើត ហេតុបន្តិច កម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង បានចេញអន្តរាគមន៍តាមចាប់ខ្លួនជនចង្រៃម្នាក់នោះបានភ្លាមៗ ដែលកំពុងដើរកាន់អំពូលភ្លើងមួយចង្កោម ។ តាមរបាយការណ៍ដដែល ជនអន្ធពាលម្នាក់នោះ ឈ្មោះ ម៉ែន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រជាពលរដ្ឋបានរាយការណ៍អំពីអំពើចោរកម្មនេះ ពេលគេឃើញជននេះបាននិងកំពុងដើរដោះយកអំពូលនៅលើស្ពាន ។ មន្ត្រីជំនាញចេញអន្តរាគមន៍ភ្លាមៗទៅកាន់ចំណុចកើត ហេតុ និងបានប្រទះឃើញជនចង្រៃម្នាក់នេះដើរកកាន់ថង់ច្រកអំពូល ទើបឃាត់ខ្លួនយកទៅសួរនាំតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច និងវត្ថុតាងនៅក្នុងដៃជនអន្ធពាលនេះមិនបានបដិសេធទេ ។ ជននេះបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះនៅតាមស្ពានមែន។ ដើម្បីចូលរួមអបអរទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ...
Go to News Site