RFI ខេមរភាសា
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ជាមួយនឹងកិច្ចព្រមព្រៀងចំនួន ១០ចំណុច ក្នុងនោះ អ៊ីរ៉ង់បានសន្យាបើកច្រកសមុទ្រអកមូហ្សឡើងវិញ។ គួរបញ្ជាក់ថា ច្រកសមុទ្រអកមូហ្សជាផ្លូវនាវាចរណ៍ដ៍សំខាន់ដើម្បីដឹកប្រេងសម្រាប់ផ្គត់ផ្គង់ពិភពលោកប្រមាណ២០%។ ការបិទខ្ទប់ច្រកសមុទ្រអកមូហ្សជាងមួយខែមកនេះបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈ ជាពិសេសឧស្ម័ន LPG ឬហ្គាសឡើងកប់ពពកនៅគ្រប់ប្រទេសទូទាំងពិភពលោក ក្នុងនោះក៏មានកម្ពុជាមួយដែរ។ ប្រសិនបើច្រកសមុទ្រអកមូហ្សនឹងត្រូវអ៊ីរ៉ង់បើកឡើងវិញ តើតម្លៃប្រេងឥន្ធនៈ និងឧស្ម័នLPG នៅកម្ពុជានឹងធ្លាក់ចុះដែរ ឬយ៉ាងណា?
Go to News Site