Nokorwat News
ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី០៩ខែមេសានេះ មន្ត្រីនគរបាលស្រុកកែវសីមា ឲ្យដឹងថា បុរសវ័យចំណាស់ម្នាក់ បែកគំនិតសុំប្រពន្ធ រួមភេទជាមួយប្អូនថ្លៃស្រី លុះប្រពន្ធមិនព្រម និងថែមទាំងស្តីបន្ទោសទៀត ធ្វើឱ្យបុរសជាប្តីតូចចិត្ត រត់ចូលព្រៃខ្មោច ក៏បានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន។ ករណីចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចព្រៃខ្មោច មួយកន្លែង ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេមង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះ ច្រេវ ច្រាញ អាយុ៥២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានលំនៅ ភូមិពូញ៉ាវ ឃុំមេមង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តី បានទៅសុំប្រពន្ធរបស់ខ្លួន ដើម្បីរួមភេទជា មួយប្អូនថ្លៃស្រី (ប្អូនស្រីបង្កើតរបស់ប្រពន្ធ) ឮបែបនេះ ស្ត្រីជាប្រពន្ធ មិនយល់ព្រមទេ និងថែមទាំងស្តីបន្ទោសប្តីថា គិតឆ្កួតៗ ចាស់ហើយនៅព្រើលខុសរបៀប…។ ប្រភពដដែល បន្តថា ...
Go to News Site