RFI ខេមរភាសា
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃក្នុងប្រទេសបារាំងនៅថ្ងៃពុធ ទី៨ មេសា។ នៅក្នុងសន្និសីទកាសែតពេលមកដល់កម្ពុជាវិញនាថ្ងៃព្រហស្បតិ៍ ទី៩មេសានេះ លោក ហ្សង់ ហ្វ្រង់ស័្វរតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានឆ្លៀតលាតត្រដាងការពិតនៃការឈ្លានពានរបស់កងទ័ពថៃលើទឹកដីកម្ពុជាប្រាប់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។ អ្នកតាមដានកិច្ចការអន្តរជាតិយល់ថា នេះជាជំហានមួយទៀតដែលកម្ពុជាយកការពិតទៅប្រាប់សហគមន៍អន្តរជាតិឲ្យជួយដឹងឮពីបញ្ហាព្រំដែនខ្មែរដែលកំពុងត្រូវបានថៃរំលោភបំពាន។ តើកម្ពុជាអាចរំពឹងបានអ្វីខ្លះពីជំនួបរវាងពីមេដឹកនាំកម្ពុជា និងបារាំងក្នុងការស្វែងរកដំណោះស្រាយឲ្យជម្លោះព្រំដែនជាមួយថៃ?
Go to News Site